ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ ក្នុងសំបុត្រដែលបានផ្ញើមកកាន់យើងខ្ញុំ និស្សិតកម្ពុជាជាច្រើនបានចែករំលែកចំណាប់អារម្មណ៍អំពីព័ត៌មាន និងអត្ថបទរំលឹកខួបលើកទី ៧០ នៃជ័យជម្នះ Dien Bien Phu ។ 
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ពិធីដង្ហែក្បួនព្យុហាយាត្រារំលឹកខួបលើកទី ៧០ ជ័យជំនះ Dien Bien Phu នៅខេត្ត Dien Bien

មិត្តអ្នកស្តាប់វុនលៀម សិក្ខាកាមកម្ពុជានៅវិទ្យាស្ថានបច្ចេកទេសយោធាវៀតណាម បានសម្តែងចំណាប់អារម្មណ៍ថា៖ “ជ័យជំនះ Dien Bien Phu គឺជាមោទនភាពរួមរបស់ប្រទេសឥណ្ឌូចិន ទាំង ៣ ដោយបង្ហាញយ៉ាងរស់វរើកនូវចំណងសាមគ្គីភាព មិត្តភាព តស៊ូប្រយុទ្ធរវាងប្រទេសទាំង ៣ វៀតណាម - កម្ពុជា - ឡាវប្រយុទ្ធប្រឆាំងអាណានិគមនិយមបារាំង។ យុវជនវ័យក្មេងនៃប្រទេសទាំងបីចាំបាច់ត្រូវរៀនសូទ្រ និងពង្រីកនូវរាល់មេរៀនបទពិសោធន៍នៃជ័យជំនះ Dien Bien Phu”។ ក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្តចេវ ចាន់នី និស្សិតនៃសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយបានចែករំលែកថា៖ “យុវជនជំនាន់វ័យក្មេងនៃប្រទេសឥណ្ឌូចិនទាំង ៣ ចាំបាច់ត្រូវសិក្សារៀនសូត្រ ដើម្បីយល់ដឹងពីគ្នាទៅវិញទៅមក អំពីទឹកដី និងមនុស្សនៃប្រទេសនីមួយៗ។ យើងចាំបាច់ត្រូវពង្រីកសមិទ្ធិផល ដែលទទួលបានពីទំនាក់ទំនងសាមគ្គីភាព និងមិត្តភាព។ សន្តិភាព ឯករាជ្យ និងសេរីភាពបច្ចុប្បន្ននេះគឺមកពីការលះបង់សាច់ស្រស់ឈាមស្រស់របស់ជំនាន់មុន”។ ក្នុងពេលនោះ មិត្តហ៊ុល សុវណ្ណធីតា (មកពីខេត្តស្វាយរៀង កម្ពុជា) និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយបានសំដែងចំណាប់អារម្មណ៍អំពីពិធីដង្ហែក្បួនព្យុហាយាត្រារំលឹកខួបលើកទី ៧០ ជ័យជំនះ Dien Bien Phu នៅខេត្ត Dien Bien។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ពីមិត្តអ្នកស្តាប់ជាច្រើន ក្នុងនោះមានការចែករំលែកដ៏គួរឱ្យចាប់អារម្មណ៍របស់មិត្តអ្នកស្តាប់ នួន ស៊ីណា ដែលបង្ហាញពីបំណងចង់ស្តាប់ការឧទ្ទេសនាមអំពីអាហារសម្រន់វៀតណាមមួយចំនួនជាមួយនឹងរូបមន្តងាយធ្វើដើម្បីធ្វើតាម។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ពិធីដង្ហែក្បួនព្យុហាយាត្រារំលឹកខួបលើកទី ៧០ ជ័យជំនះ Dien Bien Phu នៅខេត្ត Dien Bien

មិត្តអ្នកស្តាប់ នួន ស៊ីណា និងប្រិយមិត្តជាទីមេត្រី។ នៅពេលដែលរដូវក្តៅមកដល់ម្ដងៗ ប្រជាជនវៀតណាមបានជ្រើសរើសអាហារសម្រន់ដែលនាំមកនូវភាពស្រស់ស្រាយដល់អ្នកបរិភោគ ក្នុងនោះមានមុខម្ហូបបាញ់ត្រាងមូរសាច់គោ។ មុខម្ហូបនេះត្រូវបានកែច្នៃចាប់ពីការជ្រើសរើសសាច់គោបីជាន់ស្រស់ៗ កាត់តាមសរសៃ ហើយចងអំបោះ យកទៅស្ងោរប្រហែល ៣០ នាទីដើម្បីឱ្យសាច់ទន់តែមិនស្វិត។ ក្រោយមក ហាន់សាច់គោជាចំណិតស្តើងៗ។ ហើយរៀបដាក់លើស្លឹកចេកខ្ចី។ បាញ់ត្រាងនឹងមូរជាមួយសាច់គោ បាញ់ហ្វើ និងជីស្រស់។ អ្នកបរិភោគយកបាញ់ហ្វើមួយសន្លឹកដាក់លើបាញ់ត្រាងមួយសន្លឹកហើយដាក់ជី ម្នាស់ ការ៉ុត ត្រសក់ និងចំណិតសាច់គោស្តើងៗ ១ឬ២ ចំណិតទៅលើ រួចហើយមូរៗវិញ។ អ្នកបរិភោគជាច្រើនបានសន្និដ្ឋានថា នៅក្នុងពិភពមុខម្ហូបដែលធ្វើពីសាច់គោ មានមុខម្ហូបមួយដែលឆ្ងាញ់ពិសារបំផុតនោះគឺរបាញ់ត្រាងមូរសាច់គោ។

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តគយគន់ទេសភាពដ៏ស្រស់បំព្រងមួយកន្លែង។ នោះគឺវត្តឃោសិតារាម នៅខេត្ត Bac Lieu ។ នេះក៏ជាគោលដៅ ដែលមិត្តអ្នកស្ដាប់ គីមសែនសុខ មកពីកម្ពុជាមានបំណចចង់ស្វែងយល់ផងដែរ។

មិត្តអ្នកស្ដាប់ គីមសែនសុខ និងលោកអ្នកនាងជាទីមេត្រី។ វត្តឃោសិតារាម (នៅភូមិ Cu Lao ឃុំ Hung Hoi ស្រុក Vinh Loi ខេត្ត Bac Lieu) ត្រូវបានសាងសង់នាឆ្នាំ ១៨៦០ នៅលើផ្ទៃដី ៤ ហិកតាដ៏ធំទូលាយ ។ វត្តឃោសិតារាម រួមមានមណ្ឌលដ៏វិសេសវិសាលជាច្រើនដូចជា៖ ព្រះវិហារ កុដិ សាលាឆទាន ចេតិយ៍ជាដើម។ សំឡឹងពីចម្ងាយ ព្រះវិហារលេចធ្លោពណ៌ក្រហម ពណ៌មាសឆើតឆាយ ជាលក្ខណៈនៃវត្តអារាមខ្មែរ ។ វត្តមានមណ្ឌលសាលារៀនសមរម្យ ដែលតែងតែបើកថ្នាក់រៀនភាសាបាលី ថ្នាក់រៀនវប្បធម៌ ទាក់ទាញយុវជន យុវតីខ្មែរក្នុងតំបន់ មកសិក្សារៀនសូត្រ។ នៅថ្ងៃបុណ្យសំខាន់ៗនៃសហគមន៍ខ្មែរដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ កឋិនទាន បុណ្យចូលឆ្នាំថ្មីជាដើម។ វត្តឃោសិតារាមបានទាក់ទាញពុទ្ធបរិស័ទនិងភ្ញៀវទេសចរដ៏ច្រើនកុះករ អញ្ជើញមកចូលរួម ព្រមទាំង រួមចំណែកកបង្កើតប្រព័ន្ធទេសចរណ៍ដំណើរផ្សងព្រេង និងទេសចរណ៍ចេតនាភាព ទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ ធ្វើដំណើរអញ្ជើញមកលេងខេត្ត Bac Lieu៕

ប្រតិកម្មទៅវិញ

ផ្សេងៗ